ស្នាព្រះហស្តខាងអក្សរសាស្ត្រនៃសម្ដេច
ព្រះសង្ឃរាជ បានកសាងគម្ពីរដីកាជាច្រើនណាស់ ទាំងគម្ពីរស្លឹករឹត ទាំងសៀវភៅ ជាពិសេស គឺសៀវភៅដែលសម្ដេចប្រមូលរៀបរៀង និងសៀវភៅដែលទ្រង់ប្រែពីបាលីមកជាភាសាខ្មែរ សម្រាប់ពុទ្ធបរិស័ទរៀនសូត្រ។ សៀវភៅខ្លះជាសៀវភៅដែលកម្រនឹងធ្វើកើត ទាំងមានប្រយោជន៍ជាច្រើនណាស់គឺ៖
១. វចនានុក្រមខ្មែរ មាន២ភាគ ក្នុងព.ស.២៤៦១ គ.ស.១៩១៧ សៀវភៅនេះបានបោះពុម្ពច្រើនគ្រាមកហើយ។
២. កច្ចាយនូបត្ថម្ភកៈ (វេយ្យាករណ៍បាលី) មាន២ភាគ តាំងពីព.ស.២៤៦២ គ.ស.១៩១៨ បានបោះពុម្ពច្រើនគ្រាហើយ។
៣. គហិបដិបត្តិ ក្នុងព.ស.២៤៦៨ គ.ស.១៩២៦ ជាមួយនឹងព្រះឧត្ដមមុនី អ៊ុម ស៊ូ និងព្រះពោធិវ័ង្ស ហួត តាត តាមបញ្ជានៃព្រះតេជព្រះគុណព្រះមហាវិមលធម្ម ថោង (ពុទ្ធសាសនបណ្ឌិត្យ)។
៤. សាមណេរវិន័យ ក្នុងព.ស.២៤៦០ គ.ស.១៩១៧ ជាមួយនឹងព្រះថេរៈទាំងពីរព្រះអង្គខាងលើនេះដែរ។
៥. បាតិមោក្ខសំវរសង្ខេប (សម្រាយ) ព.ស.២៤៧០ គ.ស.១៩២៨ បានបោះពុម្ពច្រើនគ្រាហើយ។ មានសៀវភៅឯទៀតៗជាច្រើនដែលជាបន្ទាប់បន្សំ។
៦. កាព្យលោកធម៌ បោះពុម្ពដំបូងក្នុងព.ស.២៥០០ គ.ស.១៩៥៧។ កាព្យនេះទ្រង់តែងកាលនៅជាព្រះគ្រូសង្ឃសត្ថា។
៧. នាគោបមាទិកថា ព.ស.២៤៧៥ គ.ស.១៩៣៣។
៨. ព.ស.២៤៨៤ គ.ស.១៩៤១ សម្ដេចបានតែងសុភមង្គលគាថាបាលីបឋ្យាវត្ត៧គាថា ព្រមទាំងប្រែជាសម្រាយផង សម្រាប់សូត្រថ្វាយសុភមង្គលសួស្ដីចំពោះព្រះករុណាជាអម្ចាស់ជីវិត ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុវរ្ម័ន។
៩. បព្វជ្ជាខន្ធកៈពិស្ដារ។
១០. ចីវរក្ខន្ធៈពិស្ដារ។
១១. អត្ថបទ ផ្សេងៗជាច្រើនក្នុងទស្សនាវដ្ដីកម្ពុជសុរិយារបស់ពុទ្ធសាសន បណ្ឌិត្យ តាំងពីឆ្នាំ១៩២៦ និងឆ្នាំតៗមក ដែលពុំអាចស្រាវជ្រាវមកដាក់ក្នុងទីនេះបានដោយពេលមមាញឹក ព្រមទាំងអត្ថបទធម៌ឯទៀតៗជាច្រើន ដែលបោះពុម្ពចុះក្នុងទស្សនាវដ្ដីពន្លឺពុទ្ធចក្រ។
១២. បាន ពិនិត្យកែសម្រួលពាក្យពេចន៍របស់គណៈកម្មការខេមរយានកម្ម ដោយព្រះមេត្តាជួយឲ្យគណៈកម្មការនេះជារបស់ក្រសួងអប់រំជាតិ បានរួបរួមបោះពុម្ពជាសៀវភៅទស្សនាវដ្ដីសម្រាប់បង្រៀនសិស្សផ្នែក មធ្យមសិក្សាចេញរៀងរាល់ខែ។ ព្រះកេរ្តិ៍មួយសំខាន់ណាស់ដែលរលឹកឃើញបានរាល់ថ្ងៃ គឺព្រះរាជនិពន្ធទំនុកច្រៀង បទនគររាជ សម្រាប់ភ្លេងជាតិខ្មែរ ទ្រង់បាននិពន្ធពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤១ និងទំនុក ព្រមទាំងបទ សរភញ្ញ ដែលទ្រង់បាននិពន្ធកាលពីឱកាសបុណ្យពុទ្ធសករាជ២៥០០។
២. កច្ចាយនូបត្ថម្ភកៈ (វេយ្យាករណ៍បាលី) មាន២ភាគ តាំងពីព.ស.២៤៦២ គ.ស.១៩១៨ បានបោះពុម្ពច្រើនគ្រាហើយ។
៣. គហិបដិបត្តិ ក្នុងព.ស.២៤៦៨ គ.ស.១៩២៦ ជាមួយនឹងព្រះឧត្ដមមុនី អ៊ុម ស៊ូ និងព្រះពោធិវ័ង្ស ហួត តាត តាមបញ្ជានៃព្រះតេជព្រះគុណព្រះមហាវិមលធម្ម ថោង (ពុទ្ធសាសនបណ្ឌិត្យ)។
៤. សាមណេរវិន័យ ក្នុងព.ស.២៤៦០ គ.ស.១៩១៧ ជាមួយនឹងព្រះថេរៈទាំងពីរព្រះអង្គខាងលើនេះដែរ។
៥. បាតិមោក្ខសំវរសង្ខេប (សម្រាយ) ព.ស.២៤៧០ គ.ស.១៩២៨ បានបោះពុម្ពច្រើនគ្រាហើយ។ មានសៀវភៅឯទៀតៗជាច្រើនដែលជាបន្ទាប់បន្សំ។
៦. កាព្យលោកធម៌ បោះពុម្ពដំបូងក្នុងព.ស.២៥០០ គ.ស.១៩៥៧។ កាព្យនេះទ្រង់តែងកាលនៅជាព្រះគ្រូសង្ឃសត្ថា។
៧. នាគោបមាទិកថា ព.ស.២៤៧៥ គ.ស.១៩៣៣។
៨. ព.ស.២៤៨៤ គ.ស.១៩៤១ សម្ដេចបានតែងសុភមង្គលគាថាបាលីបឋ្យាវត្ត៧គាថា ព្រមទាំងប្រែជាសម្រាយផង សម្រាប់សូត្រថ្វាយសុភមង្គលសួស្ដីចំពោះព្រះករុណាជាអម្ចាស់ជីវិត ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុវរ្ម័ន។
៩. បព្វជ្ជាខន្ធកៈពិស្ដារ។
១០. ចីវរក្ខន្ធៈពិស្ដារ។
១១. អត្ថបទ ផ្សេងៗជាច្រើនក្នុងទស្សនាវដ្ដីកម្ពុជសុរិយារបស់ពុទ្ធសាសន បណ្ឌិត្យ តាំងពីឆ្នាំ១៩២៦ និងឆ្នាំតៗមក ដែលពុំអាចស្រាវជ្រាវមកដាក់ក្នុងទីនេះបានដោយពេលមមាញឹក ព្រមទាំងអត្ថបទធម៌ឯទៀតៗជាច្រើន ដែលបោះពុម្ពចុះក្នុងទស្សនាវដ្ដីពន្លឺពុទ្ធចក្រ។
១២. បាន ពិនិត្យកែសម្រួលពាក្យពេចន៍របស់គណៈកម្មការខេមរយានកម្ម ដោយព្រះមេត្តាជួយឲ្យគណៈកម្មការនេះជារបស់ក្រសួងអប់រំជាតិ បានរួបរួមបោះពុម្ពជាសៀវភៅទស្សនាវដ្ដីសម្រាប់បង្រៀនសិស្សផ្នែក មធ្យមសិក្សាចេញរៀងរាល់ខែ។ ព្រះកេរ្តិ៍មួយសំខាន់ណាស់ដែលរលឹកឃើញបានរាល់ថ្ងៃ គឺព្រះរាជនិពន្ធទំនុកច្រៀង បទនគររាជ សម្រាប់ភ្លេងជាតិខ្មែរ ទ្រង់បាននិពន្ធពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤១ និងទំនុក ព្រមទាំងបទ សរភញ្ញ ដែលទ្រង់បាននិពន្ធកាលពីឱកាសបុណ្យពុទ្ធសករាជ២៥០០។
ព្រះគុណសម្បត្តិនៃសម្ដេចព្រះសង្ឃរាជ
ព្រះគុណសម្បត្តិនៃសម្ដេចជាអម្ចាស់មានច្រើនយ៉ាងណាស់ ប៉ុន្តែយើងខ្ញុំបានពិចារណាដោយហ្មត់ចត់ ហើយសរសេររួបរួមប្រមូលយកចំពោះតែគោលធំៗ ដោយសង្ខេបមានប្រាំយ៉ាង ដូចសេចក្ដីរៀបរៀងវែកញែកតទៅនេះ៖
១. វីរិយភាពក្នុងការសិក្សា
២. បដិភាណប្បញ្ញា “ប្រាជ្ញាវាងវៃ”
៣. វេសារជ្ជប្បញ្ញា “បញ្ញាក្លៀវក្លាអង់អាច”
៤. ធម្មទេសនាកោសល្យ “ភាពឈ្លាសវៃក្នុងធម្មទេសនា”
៥. បណីតសកម្មភាព “សកម្មភាពដ៏ប្រសើរ”
២. បដិភាណប្បញ្ញា “ប្រាជ្ញាវាងវៃ”
៣. វេសារជ្ជប្បញ្ញា “បញ្ញាក្លៀវក្លាអង់អាច”
៤. ធម្មទេសនាកោសល្យ “ភាពឈ្លាសវៃក្នុងធម្មទេសនា”
៥. បណីតសកម្មភាព “សកម្មភាពដ៏ប្រសើរ”
អធិប្បាយពង្រីកសេចក្ដីចំពោះគុណសម្បត្តិនីមួយៗ
១. វីរិយភាព នៃសម្ដេចជាអម្ចាស់ ដែលមនុស្សចាស់ទុំធ្លាប់បានសង្កេតតាំងពីសម្ដេចមានព្រះជន្មនៅ ក្មេង គឺតាំងពីនៅជាសាមណេរដរាបមករហូតដល់សម្ដេចមានព្រះជន្មជ្រុលចូល មកបច្ឆិមវ័យហើយ ក៏នៅតែព្យាយាមឥតមានបន្ធូរបន្ថយបញ្ឈប់សេចក្ដីព្យាយាមនោះឡើយ សូម្បីព្រះអង្គមានសមណៈស័ក្តិដ៏ខ្ពស់បំផុតទីជាសម្ដេចព្រះសង្ឃរាជ ហើយក៏ដោយ។ វីរិយភាព នេះប្រែថា សេចក្ដីព្យាយាម ឬថាប្រឹងប្រែង រាប់ថាជាបារមីមួយរបស់ព្រះពោធិសត្វដែលយើងធ្លាប់ចេះដឹងមកហើយ ហៅថា វីរយៈបារមី។
បណ្ដាកិច្ចការគ្រប់យ៉ាង រមែងប្រកបដោយឧបសគ្គ គឺធម៌ជាគរឿងរារាំងបើមិនច្រើនក៏តិច តែថាបើសេចក្ដីព្យាយាម មានកម្លាំងក្លៀវក្លា ក៏អាចពុះពារចំពោះឧបសគ្គនោះបានដោយពិតសម្ដេចព្រះសង្ឃរាជទ្រង់មាន វីរយៈធម៌ដ៏រឹងប៉ឹងជាទីបំផុត បានជាព្រះអង្គចេះតែមានជ័យជម្នះសង្កត់ទៅលើឧបសគ្គគ្រប់យ៉ាងបាន ជាដរាប ទោះបីព្រះអង្គហត់នឿយណាស់ ប៉ុន្តែព្រះអង្គមិនសូវចេះត្អូញត្អែរឡើយ។ ករណីកិច្ចណាមួយដែលគេត្រូវធ្វើដោយកាយក្ដី ដោយវាចាក្ដី ដោយចិត្តក្ដី អាចសម្រេចទៅបានដោយកម្លាំង នៃសេចក្ដីព្យាយាមទាំងអស់។ ឥរិយាបទទាំង៤ គឺការដើរ ឈរ អង្គុយ ដេក ដែលនាំឲ្យសម្រេចប្រយោជន៍ទៅបាន ដ៏ដោយគុណានុភាពនៃសេចក្ដីព្យាយាមដែរ។
សម្ដេចព្រះសង្ឃរាជ ព្រះអង្គមានវីរិយបារមីដ៏បរិបូណ៌ណាស់ សូម្បីសម្ដេចដែលមានព្រះជន្ម៨៦ឆ្នាំហើយ ក៏នៅបំពេញកិច្ចការរបស់ព្រះអង្គឥតមានបន្ធូរបន្ថយព្រះកាយពលឡើយ។ ដូចយ៉ាងព្រះអង្គចាប់ធ្វើវចនានុក្រមខ្មែរ ទ្រង់ឥតមានសំចៃកម្លាំង និងពេលវេលាទេ។ សម្ដេចយកពេលយប់ធ្វើជាថ្ងៃ យកពេលថ្ងៃធ្វើជាយប់ ខំប្រឹងសរសេររៀបរៀង តាំងពីព្រលប់រហូតដល់ភ្លឺក៏មាន លុះទ្រង់សោយយាគូរួច ចាប់សរសេរតទៅទៀត ទាល់តែដល់ពេលម៉ោង១១ក៏មាន។ ក្នុងរយៈវេលាយប់មួយ សម្ដេចទ្រង់បានផ្ទុំក្នុងរវាង៤ ឬ៥ម៉ោងប៉ុណ្ណោះ។ ការប្រព្រឹត្តដោយសេចក្ដីព្យាយាម នៃសម្ដេចព្រះសង្ឃរាជនេះជាការកម្រមនុស្សធ្វើបានណាស់។
២. បដិភាណប្បញ្ញា “បញ្ញាវាងវៃ” ប្រាជ្ញាសំដៅយកការចេះដឹងយល់ទូទៅ ឬការយល់ច្បាស់លាស់ចំពោះហេតុការណ៍ផ្សេងៗតាមធម្មតា។ ដែលលោកហៅថា “បដិភាណប្បញ្ញា” នោះ សំដៅយកប្រាជ្ញាដែលកើតឡើងភ្លាមៗ ហើយអាចឆ្លើយតបវិញបានភ្លាម មិនបាច់គិតគូរអស់វេលាយូរទេ។ ប្រាជ្ញារបស់សម្ដេចកើតឡើងរហ័សក្នុងពេលដែលគេចោទសួរ ឬនិយាយឲ្យឮភ្លាមក៏អាចដឹងទាន់ចាប់ភ្លឹកនឹកឃើញ ឆ្លើយវិញបានភ្លាម ហាក់ដូចជាបានគូសដៅទុកយូរហើយ។ ប្រាជ្ញាស្មារតីរហ័សវាងវៃ ប្រកបដោយសមត្ថភាព ឆាប់យល់ហេតុការណ៍គ្រប់យ៉ាង ដែលអាចដឹងទាន់ភ្លាមៗ ដូចអធិប្បាយដោយសង្ខេបមកនេះ ហៅថា “បដិភាណប្បញ្ញា”។
សម្ដេចព្រះសង្ឃរាជ មានបដិភាណប្បញ្ញានេះបរិបូណ៌ណាស់ ដូចយ៉ាង សម្ដេចដែលបានទ្រង់យាងទៅកាន់ទីប្រជុំណាមួយ ដែលមានសមាជិកជាន់ខ្ពស់ ហើយគេត្រូវសាកសួរនិយាយពិភាក្សាការណ៍ជាចាំបាច់ ដែលទាក់ទងមកលើសម្ដេចភ្លាម ទ្រង់ក៏អាចឆ្លើយដោះស្រាយទាន់បានភ្លាមវិញដែរ។
៣. វេសារជ្ជប្បញ្ញា “បញ្ញាអង់អាច ក្លៀវក្លា” ភាពនៃប្រាជ្ញាអង់អាចក្លៀវក្លានេះ ជាគុណសម្បត្តិមួយដ៏ប្រសើររបស់មនុស្ស។ ប្រាជ្ញារបស់សម្ដេចព្រះសង្ឃរាជជាអម្ចាស់របស់យើង រាប់ថាជាប្រាជ្ញាមួយដ៏ខ្ពង់ខ្ពស់ អាចពោលបានថា សម្ដេចមានវេសារជ្ជប្បញ្ញាគ្រប់គ្រាន់ ព្រោះព្រះអង្គបានទទួលព្រះកិត្តិនាមដ៏ខ្ចរខ្ចាយទៅក្នុងប្រទេស និងក្រៅប្រទេស។ ដូចយ៉ាងសម្ដេចទ្រង់យ៉ាងទៅកាន់ទីប្រជុំធំៗក្នុងប្រទេសដទៃ ព្រះអង្គតែងបន្លឺសីហនាទ ប្រកបដោយប្រាជ្ញាដ៏ក្លៀវក្លា អង់អាចឥតញាប់ញ័រតក់ស្លុតចំពោះទីប្រជុំនោះឡើយ។
ប្រាជ្ញាដែលក្លៀវក្លាអង់អាច ដូចអធិប្បាយដោយសង្ខេបមកនេះហៅថា “វេសារជ្ជប្បញ្ញា”។
៤. ធម្មទេសនាកោសល្យ “ក្លារឈ្លាសវៃក្នុងធម្មទេសនា”
ភាពនៃការឈ្លាសវៃមានច្រើនយ៉ាង គឺឈ្លាសវៃក្នុងអំពើបាបក៏មាន ក្នុងអំពើបុណ្យក៏មានឈ្លាសវៃក្នុងអំពើឥតប្រយោជន៍ក៏មាន ក្នុងអំពើមានប្រយោជន៍ក៏មាន។ ការឈ្លាសវៃក្នុងទីនេះសំដៅយកហេតុការណ៍ដែលមានប្រយោជន៍ចំពោះមនុស្ស ក្នុងបច្ចុប្បន្ន និងក្នុងអនាគត។ ដែលហៅថា “ធម្មទេសនាកោសល្យ” សំដៅយកការឈ្លាសវៃក្នុងធម្មទេសនា។ សម្ដេចព្រះសង្ឃរាជទ្រង់មានភាពឈ្លាសវៃក្នុងធម្មទេសនាដោយ គ្រប់គ្រាន់។
ធម្មទេសនានៃសម្ដេចប្រកបដោយប្រយោជន៍ទាំងផ្លូវលោក ទាំងផ្លូវធម៌ អាចបំភ្លឺពុទ្ធបរិស័ទប្រជាពលរដ្ឋឲ្យយល់ផ្លូវខុស ផ្លូវត្រូវ ឲ្យជឿជាក់ចំពោះជាតិ សាសនា និងព្រះរាជបល្ល័ង្ក។ ព្រះធម្មទេសនា នៃសម្ដេចព្រះសង្ឃរាជចាត់ទុកថាជាមូលដ្ឋានមួយដ៏ស្ដុកស្ដម្ភអាច បំភ្លឺប្រជាពលរដ្ឋឲ្យមានការព្យាយាម មានជំហររឹងប៉ឹង ឲ្យប្រឹងប្រែងប្រកបការងារកុំឲ្យខ្ជិលច្រអូស ឲ្យមានធម៌សាមគ្គី មូលមិត្តជាឯកភាពក្នុងរវាងជាតិ សាសនា និងព្រះរាជបល្ល័ង្ករបស់យើង ដើម្បីឲ្យខ្ពង់ខ្ពស់ថ្កើងរុងរឿងតទៅអនាគត។ ធម្មទេសនានៃសម្ដេច ឈ្មោះថាជាធម្មទេសនាទ្រោលបំភ្លឺពុទ្ធបរិស័ទប្រជាពលរដ្ឋឲ្យយល់ ប្រយោជន៍គ្រប់យ៉ាង បំភ្លឺទាំងខាងគុណសម្បត្តិ ទាំងគុណវិបត្តិ ជាធម្មទេសនាប្រកបដោយមធ្យោបាយដ៏ប្រសើរវិសេស អាចដឹកនាំចង្អុលបង្ហាញប្រយោជន៍បច្ចុប្បន្ន និងប្រយោជន៍អនាគត ហៅថាជាព្រះធម្មួទេសនាដាស់ពុទ្ធបរិស័ទឲ្យភ្ញាក់ខ្លួនក្រោកឡើង ប្រកបការងារដើម្បីឲ្យមានជីវភាពខ្ពង់ខ្ពស់ឲ្យសមគួរដល់កិត្តិយស របស់យើងរាល់គ្នា ជាប្រជាពលរដ្ឋរបស់ប្រទេសឯករាជ្យ ឲ្យចេះឈឺឆ្អាលស្រឡាញ់ជាតិ សាសនា និងព្រះរាជបល្ល័ង្ករបស់យើង។
សម្ដេចព្រះសង្ឃរាជ មានធម្មទេសនាកោសល្យដ៏បរិបូណ៌។ ធម្មទេសនារបស់សម្ដេចគួររាប់ថាជាធម្មទេសនាយឺតយោង ស្រោចស្រង់ប្រជាពលរដ្ឋឲ្យមានសតិសម្បជញ្ញៈរឹងប៉ឹង បរិបូណ៌ឡើងទាំងផ្លូវពុទ្ធចក្រ និងផ្លូវអាណាចក្រ ដើម្បីឲ្យចក្រទាំងពីរវិលលឿនទៅស្មើគ្នា។ ធម្មទេសនារបស់សម្ដេចគួរលើកថា ជាធម្មទេសនាបើកលោក គឺប្រទេសកម្ពុជាទាំងមូលឲ្យមានប្រាជ្ញាស្មារតីភ្លឺស្វាង រុងរឿងឡើងដោយពិត ដែលអាចផ្ដល់មធ្យោបាយដ៏ប្រសើរ ឲ្យប្រជាពលរដ្ឋភ្ញាក់ខ្លួនប្រាណចេះជួយខ្លួនដោយខ្លួនឯង។
សម្ដេចព្រះសង្ឃរាជ ជាព្រះធម្មកថិកមួយព្រះអង្គយ៉ាងឯក ពុំមានព្រះធម្មកថិកណាមួយប្រៀបស្មើបាយឡើយ។ ធម្មទេសនាដែលពីរោះក្បោះក្បាយប្រកបដោយពាក្យពេចន៍ ប្រយោគមានប្រធានមានរបៀបរៀបរយ មានកម្រងនៃពាក្យសម្ដីដ៏ត្រឹមត្រូវឥតឃ្លៀងឃ្លាត ភ្លាំងភ្លាត់ទាំងប្រកបដោយឧត្ដមគតិ ដៅចំពោះប្រយោជន៍ក្នុងបច្ចុប្បន្ន និងអនាគតដូចសេចក្ដីអធិប្បាយមកនេះហៅថា “ធម្មទេសនាកោសល្យ”។
៥. បណីតសកម្មភាព “សកម្មភាពដ៏ប្រសើរ”
ការងាររបស់សម្ដេចព្រអសង្ឃរាជ សុទ្ធតែជាការងារមានប្រយោជន៍ដ៏ឧត្ដុងឧត្ដម ចំពោះពុទ្ធបរិស័ទ ពុំមានការងារណាមួយ ដែលឥតប្រយោជន៍នោះទេ។
សម្ដេចបានធ្វើបុណ្យផ្សេងៗជាច្រើនដងណាស់ មានកឋិនទានជាដើម ក្នុងឆ្នាំនីមួយៗបានធ្វើកឋិន២ ឬ៣វត្ត រៀងរាល់ឆ្នាំ ឥតដែលខានឡើយ។
កិច្ចការរបស់សម្ដេចសុទ្ធតែមានគោលដៅឆ្ពោះទៅរកសេចក្ដីសុខ សេចក្ដីចម្រើន ទាំងលោកនេះ ទាំងលោកខាងមុខដោយពិតប្រាកដ សឹងមានភ័ស្តុតាងយ៉ាងជាក់លាក់ក្នុងព្រះរាជជីវប្រវត្តិនេះ។ ចូរមើលបរិច្ឆេទនៃព្រះរាជជីវប្រវត្តិត្រង់បរិច្ឆេទទី៥ ទី៦ និងទី១០។
សម្ដេចមានព្រហ្មវិហារដ៏ទូលាយ សង្គ្រោះដល់សាធារណជនមិនត្បិតត្បៀតពេកឡើយ កិច្ចការដែលចេះតែមាន ចេះតែដើរទៅស្រួល មិនចេះឈប់ មិនចេះគាំង នៅថែមទាំងមានប្រយោជន៍ដ៏ខ្ពង់ខ្ពស់ ហៅថា “បណីតសកម្មភាព”។
សកម្មភាពរបស់សម្ដេចព្រះសង្ឃរាជ ប្រកបដោយហេតុផលល្អណាស់ អាចបង្ហាញជាឧទាហរណ៍មួយ ដើម្បីបញ្ជាក់វរជន បញ្ញវន្តទាំងសម័យចាស់ សម័យថ្មីដែលគួរជាទិដ្ឋានុគតិ (ការយកតម្រាប់តាម) បានដោយពិត ដោយហេតុដែលឃើញរូបរាង កិច្ចការជាភ័ស្តុតាងផង ទ្រឹស្ដីការងារដ៏ប្រសើរយ៉ាងនេះផងទើបហៅថា “បណីតសកម្មភាព”។
១១. ចរិតលក្ខណៈបរិច្ឆេទ (កំណត់អំពីលក្ខណៈនៃចរិតប្រក្រតី)
ការប្រព្រឹត្តជាប់ដោយកាយ វាចា ចិត្តគ្រប់ពេលវេលាយូរៗទៅ អាចជាប់ទៅជាទម្លាប់ ហៅថា “ចរិតប្រក្រតី”។ ដូចយ៉ាងសម្ដីគ្រោតគ្រាត ដែលធ្លាប់និយាយជាប់ជាទំនៀម ហៅថា ចរិតគ្រោតគ្រាត។ ការនិយាយកុហកលេងចំពោះមិត្តសំឡាញ់ យូរៗទៅក៏អាចធ្លាប់មាត់ជាទំនៀម នេះហៅថា ចរិតកុហក។
ការជក់បារី ដើមដំបូងឃើញគេជក់ ក៏ជក់លេងតាមគេ យូរៗទៅក៏អាចជាប់ជាទំនៀមជក់បារី។
ការដេកថ្ងៃ ដើមដំបូងឃើញគេដេកថ្ងៃ ក៏ដេកតាមគេ លុះដេកថ្ងៃយូរៗទៅក៏អាចក្លាយជាទំនៀម នេះហៅថា ចរិតដេកថ្ងៃ។
ការប្រព្រឹត្តិទាល់តែជាប់ប្រយោគ ដែលអាចលះចេញបានដោយកម្រ ដូច្នេះហៅថា “ចរិតប្រក្រតី” សម្ដេចព្រះសង្ឃរាជ ព្រះអង្គក៏មានចរិតប្រក្រតីដែរ ប៉ុន្តែចរិតរបស់សម្ដេចជាចរិតធូរស្រាល ពុំមែននាំឲ្យខូចខាតពេលវេលា ខូចខាតប្រយោជន៍នោះឡើយ។
មនុស្សខ្លះមានចរិតប្រក្រតីជាប់ជោកធ្ងន់ណាស់ ដូចយ៉ាងចរិតប្រក្រតីផឹកស្រាទាល់តែកឹកជាប់ ដែលអាចលះបង់ចេញមិនបាន។ ចរិតប្រក្រតីបែបនេះ ឈ្មោះថាជាចរិតនាំឲ្យខូចខាតទាំងជីវិតខ្លួនឯង ទាំងទ្រព្យសម្បត្តិរបស់ខ្លួន។
ការជក់អាភៀន ក៏អាចនាំឲ្យជាប់ញៀន លះចេញបានដោយកម្រណាស់។ ការញៀនអាភៀននេះ ហៅថា ចរិតប្រក្រតីជក់អាភៀន។ មនុស្សអ្នកមានចរិតបែបនេះ នាំឲ្យខូចខាតទាំងជីវិត ទាំងទ្រព្យសម្បត្តិ ជាងចរិតអ្នកផឹកសុរាច្រើនណាស់ទៅទៀត។
0 comments:
Post a Comment