ព្រះរាជក្រឹត្យស្ដីពី «ការបង្កើតរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់មន្រ្តីរាជការ មន្រ្តីចូលនិវត្តន៍ និងអតីតយុទ្ធជន»

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យស្ដីពី «ការបង្កើតរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់មន្រ្តីរាជការ មន្រ្តីចូលនិវត្តន៍ និងអតីតយុទ្ធជន»

(ភ្នំពេញ)៖ ព្រះកុរណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យស្ដីពី «ការបង្កើតរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាព​សម្រាប់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន» ដែលគ្រប់គ្រងដោយបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ធ្លាប់បានបញ្ជាក់ថា នៅក្នុងរបបសន្តិសង្គម មានពីរផ្នែក៖ ទី១៖ផ្នែកគ្រោះថ្នាក់ការងារ (ផ្នែកហានិភ័យការងារ) និងទី២៖ ផ្នែកថែទាំសុខភាព។ ផ្នែកគ្រោះថ្នាក់ការងារ មានន័យថា នៅពេលដែលមន្រ្តីរាជការ​ជួបគ្រោះថ្នាក់​នៅកន្លែងធ្វើការ ក្នុងក្រសួង-ស្ថាប័នរបស់គាត់ ឬគ្រោះថ្នាក់នៅពេលគាត់​ធ្វើដំណើរតាមផ្លូវ ពេលចេញពីធ្វើការ​ទៅផ្ទះ ឬពេលចេញពីផ្ទះទៅធ្វើការ។ មួយទៀត គឺគ្រោះថ្នាក់នៅពេល​គាត់ចុះបំពេញបេសកកម្មការងារតាមខេត្តនានា ឬមានជំងឺក្នុងពេលធ្វើការងារ ក៏ចាត់ទុកជាគ្រោះថ្នាក់ការងារដែរ។

បញ្ហាទាំងអស់នេះ ប.ស.ស នឹងផ្ដល់គោលរបបសន្តិសុខសង្គមជូនមន្រ្តីរាជការទាំងនោះ ក្នុងនោះរួមមាន៖ ទី១៖ផ្ដល់សេវាសង្គ្រោះបន្ទាន់, ទី២៖ថ្លៃដឹកជញ្ជូនទៅមក, ទី៣៖ផ្ដល់ការព្យាបាលរហូតដល់ជាសះស្បើយ, ទី៤៖ការចំណាយផ្សេងៗក្នុងមន្ទីរពេទ្យ ជាបន្ទុករបស់ ប.ស.ស ហើយអ្នកមើលថែមន្រ្តីនោះ ក៏មានបានប្រាក់ឧបត្ថម្ភពី ប.ស.ស ផងដែរ។

ចំពោះប្រាក់ខែរបស់ពួកគាត់មិនត្រូវបានកាត់ទេ មានតែថែមជូនប្រាក់ឧបត្ថម្ភមួយចំនួនទៀត។ ប្រសិនបើពួកគាត់ មានពិការភាព ប.ស.ស នឹងផ្ដល់ជូនឧបករណ៍រណបសិប្បនិម្មិតដល់ពួកគាត់ថែមទៀត ដូចជា ជើងសិប្បនិម្មិត រទេះរុញ ឈើច្រត់ ជាដើម។ មន្រ្តីរាជការដែលជួបគ្រោះថ្នាក់ក្នុងពេលបម្រើការងារ រហូតដល់ស្លាប់ ប.ស.ស នឹងរ៉ាប់រងលើបន្ទុក​ចិញ្ចឹមប្រពន្ធកូន និងជនចាស់ជរា ដែលស្ថិតបន្ទុករបស់មន្រ្តីរាជការនោះ។

ចំពោះផ្នែកថែទាំសុខភាព មានន័យថា មន្រ្តីរាជការអាចទៅពិគ្រោះ ពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅតាមមន្ទីពេទ្យទាំងឡាយ ដែលបានចុះកិច្ចសន្យាជាមួយ ប.ស.ស។ មិនត្រឹមតែមប៉ុណ្ណោះ អំឡុងពេលពួកគាត់ទៅ​សម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យ គឺមិនត្រូវបានកាត់ប្រាក់ខែអ្វីទេ ហើយទទួលបានគោលរបបឧបត្ថម្ភបន្ថែមទៀត។

សូមជម្រាបថា បេឡាជាតិរបបសន្ដិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាស្ថាប័នមាន​សមត្ថកិច្ចតែមួយគត់ ដែលមានសមត្ថកិច្ចក្នុងការគ្រប់គ្រង និងចាត់ចែងរបបសន្តិសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំ​សុខភាព សម្រាប់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន។


សូមអានខ្លឹមសារលម្អិតក្នុងព្រះរាជក្រឹត្យ ស្ដីពីការបង្កើតរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ដូចខាងក្រោម៖







Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment